ទេសចរណ៍

Wi-Fi (Free) សាធារណៈ ដោយឥតគិតថ្លៃ នៅខេត្តព្រះសីហនុ 

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះថា ចាប់ពីពេលនេះទៅ នៅឆ្នេរធំៗចំនួន២ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេស ក្នុងខេត្តព្រះសីហនុ មាន​ Wi-Fi សាធារណ:​ ដែលក្រសួងផ្តល់ ជូនការប្រើប្រាស់សេវាអ៊ីនធឺណិត ដោយឥតគិតថ្លៃ។ 

សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង​នៅតាមឆ្នេរទាំង ២ នេះ ហើយអាចភ្ជាប់ដោយ​ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ Wi-Fi៕

អត្ថបទពាក់ព័ន្ធ

Back to top button