នៅក្នុងសារលិខិតសម្ដេចមហាវបុរសធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី 20 ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២៣ នេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងពន្ធប៉ាតង់សម្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋសម្រាប់រយៈពេល៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ 2023 ដល់ឆ្នាំ 2028 និងកាត់បន្ថយកម្រៃអាជ្ញាប័ណ្ណស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន 50% ដើម្បីជួយសម្រួលបន្ទុកដល់បងប្អូនអ្នកសព្វព័ត៌មានដែលកំពុងរងផាប់ៗផលប៉ះពាល់ពីវិបត្តិជំងឺ covid 19 និងវិបត្តិសេដ្ឋកិច្ចសង្កត់។
នៅក្នុងនោះដែរ ក្រៅពីការថ្លែងអំណរគុណនិងកើតសរសើរចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលពេលកន្លងមកសម្ដេចធិបតី នាយករដ្ឋមន្ត្រីបានបង្ហាញក្ដីសង្ឃឹមមុតមាំថាវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ 2023 នេះនឹងផ្ដល់នូវលទ្ធផលប្រកបដោយប្រែផ្ការដើម្បីបន្តជំរុញអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកាន់តែមានការរីកចម្រើនមួយកម្រិតថែមទៀត៕