ខេត្តបាត់ដំបង ៖ កម្លាំង ចម្រុះ នៃ គណៈ បញ្ជាការ កងឯកភាព ស្រុក ឯក ភ្នំ បាន ចុះ បង្ក្រាប បទល្មើស នេសាទ និង បាន កាប់ កម្ទេច ចោល នូវ ឧបករណ៍ នេសាទ ខុសច្បាប់ ចំនួន ០៥ ករណី កាលពី ថ្ងៃ ទី ០២ មេ សា នៅ ក្នុង តំបន់ ទន្លេសាប ស្ថិត ក្នុងភូមិ សាស្ត្រ ឃុំ កោះ ជី វាំង ស្រុក ឯក ភ្នំ ។ នេះ បើ តាម សេចក្ដី រាយ ការ ណ៏ ពី មន្ត្រី មូលដ្ឋាន ។
សេចក្ដីរាយការណ៍ បាន ឲ្យ ដឹង ថា កម្លាំង ចម្រុះ ដែល មាន សមាសភាព មន្ត្រី ជលផល មន្ត្រី រដ្ឋបាល មន្ត្រី កងរាជអាវុធហត្ថ មន្ត្រី យោធា និង មន្ត្រី ពាក់ព័ន្ធ មួយ ចំនួន ទៀត បាន បើក កិច្ច ប្រតិបត្តិការ ចុះ ល្បាត នៅ តាម តំបន់ ទន្លេសាប ដែល សំបូរ ទៅ ដោយ បទល្មើស នេសាទ ។ កម្លាំង ចម្រុះ បាន ប្រទះ ឃើញ បទល្មើស ច្រើន ស្អេកស្កះ ហើយ បាន រុះរើ កាប់ បំផ្លាញ ចំនួន ០៥ កន្លែង ។
បើ តាម របាយការណ៍ ទីតាំង បទល្មើស ចំនួន ០៥ កន្លែង នោះ សមត្ថកិច្ច បាន កាប់ កម្ទេច ចោល រួម មាន សាច់ មង ប្រវែង ២៣០០ ម៉ែត្រ បង្គោល ឈើ ចំនួន ៧០០ ដើម និង ឡុ ក ចាប់ ត្រី ចំនួន ១៥ ឡុ ក ។ កាលពី ថ្ងៃ ទី ៣១ មីនា កន្លង ទៅ ថ្មី ៗ នេះ កម្លាំង ចម្រុះ ដដែល នេះ ក៏ បាន ចុះ បង្ក្រាប បទល្មើស នេសាទ ខុសច្បាប់ នៅ ក្នុង អតីត ដែន ឡូ ត៏ នេសាទ លេខ ១ ក្នុង ទឹកដី ឃុំ កោះ ជី វាំង ស្រុក ឯក ភ្នំ នេះ ដែរ ដោយ បង្ក្រាប បាន ចំនួន ០២ ករណី ។
បើ តាម របាយការណ៍ កម្លាំង សមត្ថកិច្ច បាន កាប់ បំផ្លាញ ចោល នូវ ឧ បរក ណ៏ នេសាទ ខុសច្បាប់ ដូច ជា សាច់ បង ប្រវែង ៣១៥០ ម៉ែត្រ បង្គោល ឈើ ចំនួន ៧៦០ ដើម និង ឡុ ក ចាប់ ត្រី ចំនួន ១៦ ឡុ ក ។ តាម ការ កត់សម្គាល់ របស់ សមត្ថកិច្ច ដោយ យោង លើ ការ ពិនិត្យ និង ចុះ បង្ក្រាប ជាក់ស្ដែង បទល្មើស នេសាទ ដែល ជនល្មើស ប្រើប្រាស ឧ បរ កណ៍ ខុសច្បាប់ ដូច ខាងលើ នេះ ហាក់ មិន មានការ ថមថយ ទេ បើ ទោះជា កម្លាំង ចម្រុះ ចុះ បង្ក្រាប ជា បន្តបន្ទាប់ ស្ទើរ រាល់ថ្ងៃ ក្ដី ។
ត្រង់ ចំណុច នេះ សមត្ថកិច្ច បាន លើក ឡើង ថា មូលហេតុ ចម្បង ដែល បទល្មើស ចេះ តែ កើនឡើង គ្មាន សញ្ញា ថមថយ គឺ ដោយសារ តែ កម្លាំង សមត្ថកិច្ច បង្ក្រាប កាប់ បំផ្លាញ ចោល តែ ឧ បករ ណ៏ នេ សាទ ខុសច្បាប់ រីឯ ជន ប្រព្រឹត្ត ចាប់ខ្លួន មិន បាន ។ ដូច្នេះ ហើយ ទើប ជនល្មើស ដែល មានការ ឃុម ឃិ ត គ្នា ជាមួយ មន្ត្រី ខិលខូច មួយ ចំនួន ផង នៅ តែ មាន ឪ កាស ធ្វើ សកម្មភាព ប្រព្រឹត្ត បទល្មើស ពាស ពេញ តំបន់ ទន្លេសាប បាន យ៉ាង គ គ្លើ ន ដដែល ៕