ព័ត៌មានជាតិ

ក្មេងទំនើងចំនួន៣៥នាក់ក្នុងក្រុងបាត់ដំបង បង្កភាពអនាធិបតេយ្យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើការអប់រំ

កាលពីវេលាម៉ោង០០:៣០នាទី​ ដល់ វេលាម៉ោង ០៤:៥០នាទី ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងក្រុមអន្តរាគមន៍បង្ការ-បង្ក្រាបនៃ​ស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយកការិយាល័យកំរិតស្រាល បានចុះធ្វើប្រតិបត្តិការ បង្ក្រាបករណីក្មេងទំនើង ដែលប្រមូលផ្ដុំបក្សពួក ជិះម៉ូតូបង្កភាពអាណាធិបតេយ្យ បង្កភាពអសន្តិសុខនៅក្នុងសង្គម ដោយបានធ្វើការឃាត់ខ្លួនមនុស្សមានគ្នាចំនួន៣៥នាក់ ​ដែលមានទីតាំងស្ថិតនៅក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រតិបត្តិបត្តការខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ រួមនឹងយោបល់ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ។

បច្ចុប្បន្ន​ ក្មេងទំនើងទាំង៣៥នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យកំរិតស្រាល បញ្ជូនខ្លួនទៅកាន់ស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ធ្វើកិច្ចសន្យា​ និង អប់រំឲ្យបញ្ឈប់សកម្មភាពនេះតទៀត​ រួចអនុញ្ញាតឲ្យអាណាព្យាបាល មកធានាយកត្រឡប់ទៅកាន់សហគមន៍វិញ ​ដើម្បីអប់រំបន្ត៕

អត្ថបទពាក់ព័ន្ធ

Back to top button