ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Liu Minglin នាយកប្រតិបត្តិក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd. (YIG) នៃប្រទេសចិន អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។