ព័ត៌មានអន្តរជាតិ

ក្រសួង​សុខាភិបាល​និយាយ​ថា មន្ទីរពេទ្យ​ដែល​មាន​មុខងារ​ធំ​ជាង​គេ​ក្នុង​តំបន់​ហ្គាហ្សា “​​លែង​ដំណើរការ​ហើយ”​

អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយនៅថ្ងៃអាទិត្យនេះ ដោយលើកឡើងពីកង្វះខាតប្រេងឥន្ធនៈ និង ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅជិតមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis នៃតំបន់ហ្គាហ្សាថា មន្ទីរពេទ្យ​ដែល​មាន​មុខងារ​ធំ​ជាង​គេ​ក្នុង​តំបន់​ ហ្គាហ្សា ស្ទ្រីប ឥឡូវនេះ “​លែង​ដំណើរការ​ហើយ”។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា ទាហានអ៊ីស្រាអែលនឹងចូលទៅក្នុងទីក្រុងព្រំដែននៃទីក្រុង Rafah ដែលមនុស្សប្រមាណ១.៥លាននាក់ បានស្វែងរកការជ្រកកោន៕

ប្រភព៖ FRANCE 24, ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ 

អត្ថបទពាក់ព័ន្ធ

Back to top button