ព័ត៌មានជាតិ

ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កាលពីល្ងាចថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ទី១.ឈ្មោះ ស្រី ពេជ្រ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ទី២.ឈ្មោះ រ៉េន ចាន់ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ទី៣.ឈ្មោះ ម៉ម សុខលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ និង ទី៤.ឈ្មោះ រ៉ែម នីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ព្រមទាំងដកហូតនូវសារធាតុញៀនចំនួន២៨កញ្ចប់ នៅដែលមានទីតាំងស្ថិតនៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ខាងលើនេះ រួមជាមួយនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួន និង រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button