ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរាយការណ៍ពីមរណៈភាពថ្មីចំនួន៤ ដោយសារតែជំងឺគ្រុន វេស ណែល (West Nile) កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារតែជំងឺនេះ ដែលបានផ្ទុះឡើងនាពេលបច្ចុប្បន្ននៅក្នុងប្រទេស បានកើនឡើងដល់ចំនួន៤៦នាក់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (Xinhua News Agency) របស់ប្រទេសចិន ដែលបានចុះផ្សាយនៅយប់រំលងអាធ្រាតថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ករណីថ្មីចំនួន១៦ ដែលបង្កដោយមេរោគឆ្លង ត្រូវបានធ្វើរោគវិនិច្ឆ័យនៅក្នុងប្រទេសអ៊ីស្រាអែល ដែលបានកើនឡើង ចាប់តាំងពីដើមខែឧសភា ដល់កម្រិតខ្ពស់ នៃកំណត់ប្រចាំឆ្នាំចំនួន៧១០ករណី ខ្ពស់ជាងកំណត់ត្រាប្រចាំឆ្នាំពីមុន នៃជំងឺបង្កដោយមេរោគឆ្លងចំនួន៤២៥ករណី ដែលបានចុះបញ្ជីក្នុងឆ្នាំ២០០០។
ទន្ទឹមនឹងនេះផងដែរ ក្រសួងសុខខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មនុស្សប្រហែល២៥០នាក់ បានទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្តរកមេរោគស៊ីខួរក្បាល (Naegleria fowleri) ក្រោយពីបានធ្វើតេស្ត លទ្ធផលបានបង្ហាញថា “អវិជ្ជមាន”។
ការធ្វើតេស្តនេះបានធ្វើឡើង បន្ទាប់ពីការចូលព្យាបាលរោគក្នុងមន្ទីពេទ្យកាលពីសប្តាហ៍មុនរបស់ក្មេងប្រុសម្នាក់ អាយុ១០ឆ្នាំ ដែលបានឆ្លងមេរោគដ៏កម្រម្យ៉ាង។
ការស៊ើបអង្កេតរោគរាតត្បាតបានបង្ហាញឱ្យដឹងថា ថ្មីៗនេះក្មេងប្រុសនេះ បានទៅលេងសួនទឹកកម្សាន្តនៅឯបឹងទឹកស្លាប Sea of Galilee នៅភាគឦសាន នៃប្រទេសអ៊ីស្រាអែល។ បុរសអាយុ២៦ឆ្នាំម្នាក់ ដែលបានស្លាប់កាលពីដើមខែនេះ បណ្តាលមកពីមេរោគ ដែលលោកបានទៅលេងសួនទឹកកម្សាន្តដូចគ្នាដែរ។
ក្រោយពីមានបញ្ហានេះបានកើតឡើង ក្រសួងសុខាភិបាល បានបញ្ជាឱ្យបិទសួនទឹកកម្សាន្តជាបន្ទាន់ ដោយបានបញ្ជូនសំណាកទឹកទៅធ្វើតេស្ត និង អំពាវនាវឱ្យអ្នកដែលធ្លាប់ទៅលេងទីកន្លែងនោះ ដែលមានអាការរោគ ត្រូវទៅមន្ទីរពេទ្យពិនិត្យបន្ទាន់។
ក្រសួងសុខាភិបាន ក៏បានណែនាំផងដែរ ឱ្យបន្ថែមសារធាតុក្លរួទៅក្នុងអាងទឹកសាប និង បន្ទះទឹកដែលមានសីតុណ្ហភាពយ៉ាងហោចណាស់៣៥អង្សាសេ ដើម្បីការពារការលូតលាស់របស់មេរោគ។
រហូតមកដល់ពេលនេះ មានតែករណីឆ្លងមេរោគចំនួន៣ប៉ុណ្ណោះ ដែលត្រូវបានកត់ត្រានៅក្នុងប្រទេសអ៊ីស្រាអែល ជាលើកទី១ ប្រហែល២ឆ្នាំមុន នៅពេលដែលបុរសម្នាក់ អាយុ៣៦ឆ្នាំ បានស្លាប់ដោយសារតែជំងឺនេះ៕