ព័ត៌មានជាតិ

ឆក់ត្រីក្នុងទឺកត្រពាំងខាងក្រោយផ្ទះ ភ្លាត់ស្នៀត ឆក់ស្លាប់ខ្លួនឯង

នៅថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០២៤ នេះ បុរសម្នាក់យកខ្សែរភ្លើងរាយឆក់ត្រីនៅទឹកត្រពាំងខាងក្រោយផ្ទះ ដើម្បីយកធ្វើម្ហូប តែជាអកុសល់ បែរជាភ្លាត់ស្នៀត ត្រូវខ្សែរភ្លើមានតំណ ឆក់ខ្លួនឯងស្លាប់បាត់បង់ជីវិត ដែលមានទីតាំងស្ថិតនៅតាម ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើនេះ បានរាយខ្សែភ្លើង ក្នុងគោលបំណងដើម្បីឆក់ត្រីនៅក្នុងទឹកត្រពាំងខាងក្រោយផ្ទះ ដោយមានម្តាយ និង កូនតូចម្នាក់ទៀត ជាអ្នកចាំដកខ្សែភ្លើងចេញនៅខាងលើ។ ចំណែកឯជនរងគ្រោះវិញ ចុះទៅឆក់ត្រីក្នុងទឹកត្រពាំង ដោយសារតែខ្សែភ្លើងមានតំណ ក៏ឆក់ជនរងគ្រោះ បណ្តាលឲ្យដួលត្រាំក្នុងទឹកត្រពាំង។ ឃើញយ៉ាងដូច្នេះ ម្តាយជនរងគ្រោះ ក៏ចាប់ដកខ្សែភ្លើងចេញ រួចចុះទៅជួយជនរងគ្រោះនៅក្នុងទឹកត្រពាំង និង ស្រែកឲ្យអ្នកជិតខាងនាំគ្នាជួយស្រង់ជនរងគ្រោះចេញពីទឹកត្រពាំង យកមកដាក់លើគោក រួចក៏បានទាក់ទងទៅក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដើម្បីជួយសង្គ្រោះ។ បន្ទាប់ក្រុមគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុភ្លាម ក៏បានពិនិត្យមើលជនរងគ្រោះ រួចហើយបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

សាកសពរបស់ជនរងគ្រោះខាងលើនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button