ដំណាំស្រូវប្រមាណ ១៦០ហិកតា ស្វិតស្រពោន របស់ប្រជាកសិករ នៅក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលកំពុងរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត កំពុងយកចិត្តទាក់ដាក់ពីក្រសួងកសិកម្ម ដោយនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកខេត្តសៀមរាប បានដឹកនាំក្រុមការងារពិនិត្យផ្ទៃដីដាំដុះដំណាំស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលកំពុងរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងបណ្តាលឱ្យដំណាំស្រូវប្រមាណ ទាំង១៦០ហិកតា ស្វិតស្រពោនខាងលើនេះ។
បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង ឯកឧត្ដម ឃុន សាវឿន បានណែនាំដល់ប្រជាកសិករដែលជាម្ចាស់ស្រែ ឱ្យដាំដុះដំណាំស្រូវឱ្យទាន់ពេលវេលា និងប្រើប្រាស់ទឹកដោយសន្សំសំចៃឱ្យបានត្រឹមត្រូវទៅតាមដំណាក់កាលនៃការលូតលាស់របស់ដំណាំស្រូវ៕