ព័ត៌មានអន្តរជាតិ

តស់ ! មកស្គាល់ឈ្មោះដើមរបស់ Google មុនក្លាយជាវេទិកាដ៏មានប្រជាប្រិយ និងធំជាងគេបំផុតរបស់ពិភពលោក

Google ត្រូវបានគេស្គាល់គ្រប់គ្នាហើយថាជាវេទិកាស្វែងរកព័ត៌មានគ្រប់បែបយ៉ាងដ៏ពេញនិយមបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន ហើយក៏ជាអាជីវកម្មដែលអាចរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារ
ជារៀងរាល់ឆ្នាំផងដែរ។

ប៉ុន្តែមានរឿងមួយប្រហែលមនុស្សគ្រប់គ្នាមិនទាន់បានដឹងអំពីប្រវត្តិដើមនៃការកកើតរបស់វេទិកាស្វែងរកព័ត៌មានយក្សមួយនេះនៅឡើយទេ នោះគឺឈ្មោះដើមរបស់វា។

ស្ថាបនិកនៃគេហទំព័រស្វែងរកដ៏ធំរបស់ពិភពលោក Google គឺលោក Larry Page និង លោក Sergey Brin បានជួបគ្នាជាលើកដំបូងកាលពីឆ្នាំ១៩៩៥ នៅពេលដែលពួកគេមានអាយុ២១ និង ២២ឆ្នាំ។ ពួកគេបានចាប់ផ្តើមបង្កើតជាមួយគ្នាដោយដាក់ឈ្មោះដើមមួយគឺ BackRub។

រូបសញ្ញាដែលបានដាក់ឲ្យប្រើប្រាស់ដំបូងគឺជាការគូររូបដោយដៃរបស់ លោក Larry Page និងយកទៅស្កេនដើម្បីប្រើប្រាស់។

ក្រោយមកការប្រើប្រាស់ឈ្មោះគេហទំព័រនេះគឺបានត្រឹមតែរយៈពេល១ឆ្នាំប៉ុណ្ណោះ បន្ទាប់មកនៅក្នុងឆ្នាំ១៩៩៧ ក្នុងខែកញ្ញា ថ្ងៃទី១៥ ការចុះឈ្មោះទៅជា Google.com ត្រូវបានធ្វើឡើងជាផ្លូវការ។

ដំណើរការរបស់វាក្រោយពីបានធ្វើការអភិវឌ្ឍអស់មួយរយៈ និងបានត្រឡប់មកវិញជាមួយនឹងឈ្មោះថ្មីបានធ្វើឲ្យមានការចូលទស្សនាច្រើនឡើង ហើយនៅក្នុងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩ ក្រុមហ៊ុន Google Inn ត្រូវបើកសម្ភោធឡើងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយក្នុងមួយថ្ងៃពួកគេបានឆ្លើយតបទៅនឹងការស្វែងរកចម្លើយដល់ទៅ ១០,០០០ដង។

រហូតមកទល់បច្ចុប្បន្ន Google មានអ្នកចូលប្រើប្រាស់ចន្លោះពី ៣ពាន់លាន ទៅ ៤ពាន់លាននាក់ ។ ដោយឡែក គិតជាប្រាក់ចំណូលវិញ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ប្រាក់ចំណូលរបស់ Google មានចំនួនជាង ៧៩.៩ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងពី ៦៩.៤ ពាន់លានដុល្លារអាមេរិក ដែលបានចុះបញ្ជីនៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ពេញមួយឆ្នាំ ២០២៣ ក្រុមហ៊ុនទទួលបានប្រាក់ចំណូល ៣០៥.៦៣ ពាន់លានដុល្លារអាមេរិក ដែលជាតម្លៃខ្ពស់បំផុត ដោយប្រាក់ចំណូលភាគច្រើនទទួលបានពីការផ្សាយពាណិជ្ជកម្មតាមរយៈគេហទំព័រ Google និងបណ្តាញរបស់វា៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button