ព័ត៌មានអន្តរជាតិ

តុលាការយុត្តិធម៌អន្តរជាតិបដិសេធ​សំណើ​របស់​អាហ្វ្រិក​ខាង​ត្បូង​សម្រាប់​វិធានការ​បន្ទាន់​ ដើម្បី​ការពារទីក្រុង Rafah នៅក្នុងតំបន់ហ្គាហ្សា

តុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃសុក្របានច្រានចោលសំណើរបស់ប្រទេសអាហ្រ្វិកខាងត្បូង ក្នុងការដាក់វិធានការបន្ទាន់ ដើម្បីការពារទីក្រុង Rafah នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ប៉ុន្តែថែមទាំងបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលត្រូវតែគោរពវិធានការមុន ដែលបានដាក់កាលពីចុងខែមុននៅដំណាក់កាលបឋមនៅក្នុងបណ្តឹងប្រល័យពូជសាសន៍ដ៏សំខាន់មួយ។ 

ព័ត៌មាននេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន បាននិយាយថា ចាំបាច់ត្រូវមានបទឈប់បាញ់បណ្តោះអាសន្ននៅក្នុងហ្គាហ្សា ដើម្បីចាប់ចំណាប់ខ្មាំងចេញពីទឹកដីប៉ាឡេស្ទីន ក្រោមកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ដោយផ្លាស់ប្តូរអ្នកទោសគ្នា ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល៕

ប្រភព៖ FRANCE 24, ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button