តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញសេចក្តីសម្រេចកាលពីថ្ងៃសុក្រក្នុងសំណុំរឿងមួយ ដែលត្រូវបានប្តឹងដោយប្រទេសអាហ្រ្វិកខាងត្បូង ហើយបានបញ្ជាឱ្យអ៊ីស្រាអែលទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា។
ចៅក្រមបានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ចំពោះវិធានការគ្រាអាសន្នចំនួនប្រាំមួយ ដែលរួមមានការស្នើឱ្យប្រទេសអ៊ីស្រាអែលដាក់ទណ្ឌកម្មអ្នកដែលញុះញង់ឱ្យមានការប្រល័យពូជសាសន៍ផង។
ដូច្នេះ តើសេចក្តីសម្រេចនេះនឹងជះឥទ្ធិពលយ៉ាងណាចំពោះសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា? ហើយតើប្រទេសផ្សេងទៀតអាចដាក់សម្ពាធលើអ៊ីស្រាអែលឱ្យអនុវត្តតាមរបៀបណា?
ប្រថភព៖ AL JAZEERA, ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤