ព័ត៌មានជាតិ

« ត្រូវកំណត់ដីអភិរក្សបឹងទន្លេសាប អោយបានច្បាស់លាស់ » 

ការលើកឡើងរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី « ក្រុមការងារដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ត្រូវចុះកំណត់ឱ្យបានច្បាស់លាស់នូវដីអភិរក្សបឹងទន្លេសាប  ការកំណត់ដីអភិរក្សបឹងទន្លេសាបត្រូវធានាឱ្យបានសុក្រឹត្យភាព ចីរភាព និងប្រសិទ្ធភាព។ ដីអភិរក្សបឹងទន្លេសាបត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប​ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ »  នេះ គឺធ្វើឡើងនៅក្នុង ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ៕

អត្ថបទពាក់ព័ន្ធ

Back to top button