ទេសចរណ៍

ថៃប្រើយុទ្ធសាស្ត្រទិដ្ឋាការ៦០ថ្ងៃឥតគិតថ្លៃដល់ទៅ៩៣ប្រទេសដើម្បីបង្កើនកម្លាំងទេសចរណ៍មកទស្សនា

បរទេស៖ក្នុងគ្រាដែលស្ថានភាពទេសចរណ៍សកលមិនសូវមានកម្លាំងខ្លាំងនោះប្រទេសថៃបានប្រកាសក្នុងការប្រើប្រាស់យុទ្ធសាស្ត្រជាច្រើនដើម្បីអាចប្រជែងទាក់ទាញយកភ្ញៀវទេសចរណ៍អន្តរជាតិចូលមកក្នុងស្រុករបស់ខ្លួន។

ចុងក្រោយនេះថៃបានថែមទាំងប្រកាសដាក់ចេញនូវវិធីសាស្ត្រក្នុងការផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃទៅដល់ប្រទេសគោលដៅសក្តានុពលរបស់ខ្លួនចំនួន៩៣ទៀតផងដោយសង្ឍឹមថានឹងអាចបង្កើនសកម្មភាពទេសចរណ៍កាន់តែច្រើនទៀតមកក្នុងប្រទេស។

តាមផែនការទិដ្ឋាការនេះនឹងមានសុពលភាពរហូតទៅដល់រយៈពេល៦០ថ្ងៃនៅក្នុងប្រទេសថៃហើយដែនឹងចូលជាធរមានចាប់ពីថ្ងៃចន្ទសប្តាហ៍នេះទៅហើយដែរ។កន្លងមកមានប្រទេសចំនួនតែ៥៧ប៉ុណ្ណោះដែលអាចអនុញ្ញាតិឲ្យទទួលបានទិដ្ឋាការ៦០ថ្ងៃនេះ។

គួរឲ្យដឹងដែរថាវិស័យទេសចរណ៍គឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ ប៉ុន្តែវាមិនទាន់បានជាសះស្បើយពេញលេញពីជំងឺរាតត្បាតនោះនៅឡើយទេ។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន១៧​,៥ លាននាក់ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤ស្ថិតនៅក្នុងអត្រា កើនឡើង ៣៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះមានភាពអន់ថយខ្លាំងបើប្រៀបធៀបទៅនឹងកម្រិតមុនពេលវេលានៃការរាតត្បាត។

ដោយឡែកប្រាក់ចំណូលពីទេសចរណ៍ក្នុងអំឡុងពេលដូចគ្នានេះមានចំនួន៨៥៨ពាន់លានបាតឬត្រូវជា២៣,៦ពាន់លានដុល្លារដែលវាមានទំហំតិចជាងមួយភាគបួននៃគោលដៅរបស់រដ្ឋាភិបាល៕

អត្ថបទពាក់ព័ន្ធ

Back to top button