ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារអង្គការសហប្រជាជាតិព្រមានថា គ្រោះទុរភិក្សនៅតំបន់ហ្គាហ្សាជិតមកដល់ហើយ

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្កការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអង្គារម្សិលមិញនេះថា គ្រោះទុរភិក្សនឹងជិតកើតមានឡើងនៅតំបន់ហ្គាហ្សាភាគខាងជើង ដែលគ្មានក្រុមមនុស្សធម៌ណាមួយអាចផ្តល់ជំនួយបាននោះទេ ចាប់តាំងពីថ្ងៃទី២៣ ខែមករា មកម្លេះ ខណៈដែលអ៊ីស្រាអែលធ្វើសង្គ្រាមលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់។

ជាមួយនឹងភាពអាសន្នផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលកំពុងបង្ហាញឲ្យឃើញនៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប និង ទីភ្នាក់ងារជំនួយដ៏សំខាន់របស់អង្គការសហប្រជាជាតិនៅទីនោះ ដែលកំពុងតស៊ូដើម្បីទប់ទល់ ស្ថាប័នផ្សេងៗទៀតបានអំពាវនាវរកជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលត្រូវការជំនួយអស់សង្ឍឹមយ៉ាងខ្លាំង៕

ប្រភព៖ FRANCE 24, ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button