តាមការចុះផ្សាយលើបណ្ដាញព័ត៌ផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា នាម៉ោងម៉ោង ១៧.១០នាទីល្ងាច ថ្ងៃទី២៥ មករា ២០២៤ នេះ បានសរសេរថា « សូមស្វាគមន៍ នាវាទេសចរណ៍Westerdam មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀតដោយនាំអ្នកទេសចរមកចំនួន ១៨៧៣នាក់ ។
អរគុណដល់នាវាទេសចរណ៍ Westerdam ដែលតែងចងចាំ និងនឹករឭកកម្ពុជា ព្រមទាំងពាំនាំអ្នកទេសចរ មកកម្សាន្ត និងស្វែងយល់អំពីគោលដៅទេសចរណ៍នៅកម្ពុជា ដែលកំពុងសុខសាន្តក្នុងសុខសន្តិភាព ។
“កម្ពុជាតូច តែបេះដូងធំ” »