ព័ត៌មានជាតិ

នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប រវាងម៉ូតូនិងរថយន្តបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់នៅថ្លុកឈាម

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់បានស្លា…ប់នៅក្នុងថ្ល..ក.. ឈា..មដោយជួ..បហេតុការណ៍..គ្រោះ..ថ្នាក់..ច..រាចរណ៍។
ហេតុការ..ណ៍បា..នកើ..ត..ឡើង នៅ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នៅចំណុចផ្លូវក្រវ៉ាត់ក្រុងសៀមរាប ស្ថិតនៅភូមិ វត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅថ្ងៃសុក្រនេះថា គ្រោះ..ថ្នាក់ចរា..ចរណ៍ នេះ រវាងរថយន្តនិងម៉ូតូ អ្នកបេីកបរម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ផ្លាកលេខសៀមរាប1AE 0554 ឈ្មោះ គូរ កោះ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរការយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បុ..កជាមួយរថយន្ត ម៉ាក NISSAN ពណ៌ខៀវ ផ្លាកលេខភ្នំពេញ3A 2999 បណ្ដាល..ឱ្យស្លា
.ប់.ភ្លាមៗ..តែម្ដង។
សមត្ថកិច្ចបានប្រាប់បន្តថា ក្រោយ..កើត..ហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើត..ហេតុ..បន្សល់ទុកតែរថយន្ត។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ..តាមការសន្និដ្ឋានបឋម មូលហេតុអាចរថយន្តបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន និងម៉ូតូអាចល្បឿនលឿន។ វត្ថុតាងរថយន្តនិងម៉ូតូ បានសមត្ថកិច្ច យកវត្ថុតាងទៅរក្សាទុកនៅស្នាក់កានគរបាលចរាចរណ៍ផ្លូវគោកមាត់ស្ទឹង៕

អត្ថបទពាក់ព័ន្ធ

Back to top button