ព័ត៌មានជាតិ

បរុសអ្នកសារព័ត៌មានអនឡាញម្នាក់ ត្រូវបានមនុស្សមួយក្រុម បម្រុងនឹងប្លន់យកម៉ូតូ តែមិនបានសម្រេចនៅ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ អ្នកសារព័ត៌មានអនឡាញម្នាក់ ជិះម៉ូតូត្រឡប់ទៅកាន់ផ្ទះវិញ ក្រោយពេលបំពេញកាងារចប់  ត្រូវបានមនុស្សមួយក្រុមធ្វើសកម្មភាពធាក់ម៉ូតូផ្តួល និង កាប់ បម្រុងនឹងប្លន់យក តែមិនបានសម្រេច ដែលមានទីតាំងស្ថិតនៅ ទល់មុខកន្លែងវីងវេរលុយមួយកន្លែង ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ឌ្រីម សង់ សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1M-0138 ដោយជិះចេញពីស្ពានអាកាសផ្សារដីហុយក្នុងគោលបំណងត្រឡប់ទៅកាន់ផ្ទះវីញនៅម្ដុំចោមចៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុខាងលើ ក៏លេខមុខមនុស្សមួយក្រុម មានគ្នាជាច្រើននាក់ ជិះម៉ូតូ៥ទៅ៦គ្រឿងពីក្រោយ រួចធាត់ម៉ូតូរបស់ជនរងគ្រោះពីក្រោយ ដួលអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យរងរបួសស្រាល រលាត់ដៃជើងតិចតួច។ ពេលនោះជនរងគ្រោះ ក៏បានដកកូនសោរចេញពីម៉ូតូ រួចរត់គេចខ្លួន និង ស្រែកឆោឡោ ដើម្បីឲ្យអ្នកជិតខាងជួយ។ បន្ទាប់មកជនសង្ស័យក៏នាំគ្នាកាប់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យរងការខូចខាត ហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុ អ្នកសារព័ត៌មានដូចគ្នាជាច្រើននាក់ ចុះដល់ទីតាំងកន្លែងកើតហេតុខាងលើ រួចក៏ទាក់ទងទៅកាន់សមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី ៣ ដើម្បីឲ្យជួយធ្វើអន្តរាគម។ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ក៏បាននាំជនរងគ្រោះឲ្យដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យទាំងនោះ យកមកចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button