ព័ត៌មានអន្តរជាតិ

ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺនពាន់នាក់ចូលរួមតវ៉ាប្រឆាំងរដ្ឋាភិបាល

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បានធ្វើការប្រមូលផ្តុំគ្នានៅក្នុងទីក្រុងហ្សេរុយសាឡឹមនៃប្រទេស ក្នុងគោលបំណងដើម្បីធ្វើការតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាលដ៏ធំបំផុត ចាប់តាំងពីប្រទេសមួយនេះ បានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមចាប់តាំពីខែតុលាឆ្នាំមុនមកម្លេះ។

នៅក្នុងការតវ៉ានេះ ក្រុមអ្នកតវ៉ាបានជម្រុញឲ្យរដ្ឋាភិបាលយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ដើម្បីឲ្យមានការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតបន់ហ្គាហ្សា និង រៀបចំការបោះឆ្នោតមុនកាលកំណត់។

អាជ្ញាធរសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៧៧នាក់នៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ខណៈពេលដែលប្រទេសអេហ្ស៊ីបកំពុងធ្វើជាម្ចាស់ផ្ទះសម្រាប់គណៈប្រតិភូអ៊ីស្រាអែល និង ក្រុមហាម៉ាស នៅក្រុងគែរ ធ្វើការចរចារគ្នា ដើម្បីឲ្យមានបទបទឈប់បាញ់ និង ការដោះលែងចំណាប់ខ្មាំង ដែលមានប្រទេសអេហ្ស៊ីប, សហរដ្ឋអាមេរិក និង ប្រទេសកាតា ធ្វើជាអ្នកសម្រុះសម្រួលរឿងនេះ៕ ប្រភព៖ FRANCE 24

អត្ថបទពាក់ព័ន្ធ

Back to top button