ប្រភព៖ ALJAZEERA, ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ក្រសួងការពារជាតិតួគីបាននិយាយថា ទីតាំងចំនួន២៩ ត្រូវបានវាយប្រហារបន្ទាប់ពីមានការវាយប្រហារលើមូលដ្ឋានយោធាទួរគីក្នុងប្រទេសអ៊ីរ៉ាក់ បានសម្លាប់ទាហានទួរគីចំនួន ៩នាក់។ក្រសួងការពារជាតិតួគីបាននិយាយបន្ថែមទៀតថា ប្រទេសទួរគីបានទម្លាក់គ្រាប់បែកលើទីតាំងជាច្រើន ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមឃឺដនៅក្នុងប្រទេសស៊ីរី និងភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាការសងសឹកចំពោះការស្លាប់របស់ទាហានទួរគីចំនួន ៩នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់។ការវាយឆ្មក់នៅថ្ងៃសៅរ៍នេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមានការវាយប្រហារលើមូលដ្ឋានយោធាទួរគីក្នុងប្រទេសអ៊ីរ៉ាក់ បានបណ្តាលឱ្យទាហានស្លាប់។ចាប់តាំងពីមានជម្លោះរវាងគណបក្សពលករ ឃឺតឌីស្ថាន (PKK) ដែលរក្សាមូលដ្ឋាននៅភាគខាងជើងអ៊ីរ៉ាក់ និង រដ្ឋទួរគីតាំងពីឆ្នាំ ១៩៨៤ មក មនុស្សជាង ៤០,០០០នាក់ ត្រូវបានសម្លាប់៕