ព័ត៌មានអន្តរជាតិ

ប្រទេសនានាបានចាប់ផ្តើមផ្តល់ជំនួយតាមអាកាសចូលទៅក្នុងតំបន់ហ្គាហ្សា

នៅតំបន់ហ្គាហ្សាភាគខាងជើង ស្ត្រី និង កុមារ ដែលស្រេកឃ្លានយ៉ាងខ្លាំង បានតម្រង់ជួរដ៏វែងនៅផ្ទះបាយតាមដងផ្លូវមួយកាលពីថ្ងៃពុធ ម្សិលមិញនេះ ដើម្បីទទួលអាហារ។ ជនជាតិប៉ាឡេស្ទីនរហូតដល់៣០០,០០០នាក់ ត្រូវបានគេជឿថានៅតែស្ថិតនៅតំបន់ហ្គាហ្សា ភាគខាងជើង ទោះបីជាអ៊ីស្រាអែលបានបញ្ជាឱ្យជម្លៀសប្រជាជនចេញពីតំបន់នោះទាំងមូលនៅក្នុងខែតុលាក៏ដោយ។ ពួកគេស្ទើរតែទាំងអស់គ្នាមិនបានទទួលជំនួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ដែលបណ្តាលឱ្យអង្គការសហប្រជាជាតិ ព្រមានអំពីគ្រោះទុរ្ភិក្សដែលជិតមកដល់។

កម្មវិធីស្បៀងអាហារពិភពលោក បានផ្អាកផ្តល់ជំនួយស្បៀងអាហារនៅហ្គាហ្សាភាគខាងជើងកាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីក្បួនរថយន្តដឹកស្បៀងអាហាររបស់ខ្លួនប្រឈមនឹងការបាញ់ប្រហារ និងការលួចប្លន់។ ជាមធ្យោបាយចុងក្រោយ បណ្តាប្រទេសនានាដូចជា ហ្ស៊កដានី និង សហរដ្ឋអាមេរិក បានចាប់ផ្តើមផ្តល់ជំនួយតាមអាកាសចូលទៅក្នុងហ្គាហ្សា៕

ប្រភព៖  ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៣

អត្ថបទពាក់ព័ន្ធ

Back to top button