ព័ត៌មានអន្តរជាតិ

ប្រទេសអ៊ីរ៉ង់រាយការណ៍ថា មិនមានការខូចខាតធំដុំនោះទេ បន្ទាប់ពីការប្រហាររបស់ប្រទេសអ៊ីស្រាអែល

នៅថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនៅក្នុងខេត្ត Isfahan ភាគកណ្តាល  ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដកស្រង់សម្តីមន្ត្រី ដែលនិយាយថា ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារសងសឹកទៅលើគូប្រជែងរបស់ខ្លួន។ 

មេបញ្ជាការកងទ័ពអ៊ីរ៉ង់ជាន់ខ្ពស់ម្នាក់បានប្រាប់ទូរទស្សន៍រដ្ឋថា មិនមានការខូចខាតណាមួយ ត្រូវបានបង្កឡើងនៅក្នុងការវាយប្រហារមួយពេញមួយយប់នោះទេ។ កន្លងមកនេះ ប្រទេសអ៊ីស្រាអែលធ្លាប់បានព្រមានថា ខ្លួននឹងវាយបកត្រឡប់ទៅវិញវិញ បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបាញ់មីស៊ីល និង ដ្រូនចូលទៅក្នុងទឹកដីនៃប្រទេសរបស់ខ្លួន កាលពីចុងសប្តាហ៍មុន៕ ប្រភព៖ FRANCE 24

អត្ថបទពាក់ព័ន្ធ

Back to top button