ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានបញ្ជាក់ថា លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានស្លាប់នៅថ្ងៃចន្ទនេះ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់នៅក្នុងខេត្ត East Azerbaijan ខណៈពេលដែលកំពុងហោះឆ្លងកាត់តំបន់ភ្នំ ដែលមានអ័ព្ទធ្លាក់ចុះខ្លាំង។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian ដែលជាអ្នកម៉ឺនម៉ាត់ ដែលជិតស្និទ្ធនឹងឆ្មាំបដិវត្តន៍ប៉ារ៉ាយោធារបស់ប្រទេសនេះ ក៏បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះផងដែរ៕ ប្រភព៖ FRANCE 24