ក្រុមបាល់ទាត់សឹងក្រហមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi នឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីប្រកួតមិត្តភាព Pre-Season ជាមួយបណ្ដាក្លិបធំៗចំនួន៣ នៅលីគកំពូលថៃ ក្នុងនោះក៏មានម្ចាស់ជើងឯកលីគកំពូលថៃ Buriram United FC ផងដែរ។
ក្លិបទាំង៣ នោះមានដូចជា Buriram United FC, Suphanburi FC និង Uthai Thani FC។ក្នុងការប្រកួត Pre-Season បើកឆាក នៅប្រទេសថៃ ភ្នំពេញក្រោន ប៉ះ Suphanburi FC នៅថ្ងៃទី១៣ ខែកក្កដា បន្ទាប់មក ប៉ះ Buriram United FC នៅថ្ងៃទី១៦ ខែកក្កដា និងប្រកួតចុងក្រោយត្រូវប៉ះ Uthai Thani FC នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ថា តាមការគ្រងទុក Cambodian Premier League 2024-25 នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ខណ:ឆ្នាំនេះមានចំនួន១១ក្រុមចូលរួមប្រកួតប្រជែង។ក្រុមទាំងនោះមានដូចជា៖ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត, ណាហ្គាវើលដ៍, ក្រសួងមហាផ្ទៃ, Tiffy Army, គិរីវង់សុខសែនជ័យ, ISI, ដង្កោសែនជ័យ, អង្គរថាយហ្គឺរ និង Life FC៕