ព័ត៌មានជាតិ

មនុស្សម្នាក់ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានក្នុងករណីចោរកម្ម

កាលពីយប់ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ 

មនុស្សមួយក្រុមមានគ្នាចំនួន៣នាក់ ជិះម៉ូតូចំនួន២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់ មិនបានសម្រេច បណ្តាលឲ្យបុរសនោះ ដួលបោកក្បាលរងរបួសធ្ងន់ ដែលមានទីតាំងស្ថិតនៅ សង្កាត់ផ្សារអូឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ ជនបង្កបាននាំគ្នាជិះចេញពីកន្លែងកើតហេតុ តែត្រូវបានប្រទះឃើញដោយ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ ឧត្ដមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងល្បាតក្នុងរាជធានីភ្នំពេញ ហើយបានធ្វើការប្រដេញដល់ម្តុំបុរីកីឡា ក៏បានឃាត់ខ្លួនមនុស្សបានម្នាក់ និង ២នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង មិនដឹងថា ទៅទីណាឡើយ។

ជនសង្ស័យខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរនាំបន្ថែម និង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button