តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានជូនដំណឹងដល់សាធារណៈជន អំពីរដូវត្រីត្រូវជាលើកទី២ គឺចាប់ពីថ្ងៃ១៥មករា ដល់ថ្ងៃទី២១មករា ឆ្នាំ២០២៤នេះ។
ដូច្នេះចំពោះប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី អញ្ជើញរួសរាន់មកទិញត្រីនៅតាមដាយត្រីក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹង ៕