សៀមរាប ៖ នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប មានរថយន្តដឹកទឹកកកមួយគ្រឿង បានបុកបង្គោលភ្លើង បណ្ដាលឲ្យធ្លាក់ចូលប្រឡាយ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា មានរថយន្តដឹកទឹកកកមួយគ្រឿងបានបុកបង្គោលភ្លើង បណ្ថាលឲ្យធ្លាក់ប្រឡាយទឹកនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប។ សេចក្ដីរាយការណ៍បានបន្តថា ហេតុការណ៍នេះអាចបានកើតឡើងក្នុងអំឡុងពេលវេលាម៉ោងទៀបជិតភ្លឺ នាថ្ងៃទី 8 ខែមេសាឆ្នាំ 2024 នេះ។
ជុំវិញករណីគ្រោះចរាចរណ៍នេះ គេនៅពុំទាន់ឃើញមន្ត្រីជំនាញចរាចរណ៍ចុះទៅធ្វើការវាស់វែងនៅឡើយ។ នេះបើតាមព័ត៌មានបឋម៕