ព័ត៌មានអន្តរជាតិ

របំផ្ទុះពីរស្ទួនៗ បានសម្លាប់មនុស្សរាប់សិបនាក់ នៅជិតផ្នូររបស់មេបញ្ជាការយោធាអ៊ីរ៉ង់

យោងតាមព័ត៌មានរបស់ព័ត៌មាន CNN ចុះផ្សាយថ្ងៃទី៤ មករា ២០២៤នេះ បានអោយដឹងថា មានមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធនៅក្នុងទីក្រុង Kerman របស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបំផ្ទុះស្ទួនពីរលើកនៅជិតកន្លែងបញ្ចុះសពរបស់មេបញ្ជាការយោធា Qasem Soleimani ដែលការបំផ្ទុះនេះ ត្រូវបានក្រុមមន្ត្រីហៅថាជាការវាយប្រហារភេរវកម្ម។

ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់  បានចេញផ្សាយថា យ៉ាងហោចណាស់ ការបំផ្ទុះមួយត្រូវបានបង្កឡើងដោយគ្រាប់បែក បានកើតឡើងក្នុងខួបលើកទីបួននៃការស្លាប់របស់ Soleimani នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងបានគម្រាម និងបង្កើនភាពភាពតានតឹងនៅក្នុងតំបន់ដែលបានកើនឡើងចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស នៅហ្គាហ្សា។

យ៉ាងហោចណាស់មនុស្ស ៨៤នាក់បានស្លាប់ និង ២៨៤នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ដោយដកស្រង់សម្តីលោក Jafar Miadfar ប្រធានទីភ្នាក់ងារសង្គ្រោះជាតិរបស់ប្រទេសអ៊ីរ៉ង់។

IRNA បានរាយការណ៍ថា ការផ្ទុះលើកទីមួយគឺ 2,300 ហ្វីត (700 ម៉ែត្រ) ពីផ្នូររបស់ Soleimani និងលើកទីពីរគឺ 0.6 ម៉ាយ (1 គីឡូម៉ែត្រ) ខណៈពេលដែលអ្នកធ្វើព្យូហយាត្រាបានទៅទស្សនាផ្នូរនោះ។ 

សូមបញ្ជាក់ថា Soleimani ដែលមេបញ្ជាការយោធាអ៊ីរ៉ង់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលបញ្ជាដោយអតីតប្រធានាធិបតី Donald Trump នៅអាកាសយានដ្ឋានអន្តរជាតិ Baghdad នាថ្ងៃទី 3 ខែមករាឆ្នាំ 2020 ៕ 

ប្រភព ៖ CNN 

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button