ព័ត៌មានអន្តរជាតិ

រុស្ស៊ី​បាន​អញ្ជើញភាគីខាង​ប៉ាឡេស្ទីន​មកជួបគ្នានៅទីក្រុងមូស្គូ

រុស្ស៊ីបានអញ្ជើញភាគីខាងប៉ាឡេស្ទីនមកជួបគ្នានៅទីក្រុងមូស្គូនៅ ថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ នាពេលខាងមុខនេះ ដើម្បីពិភាក្សាអំពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ និង បញ្ហាផ្សេងៗជាច្រើនទៀតនៅមជ្ឈិមបូព៌ា។ ភាគីខាងប៉ាឡេស្ទីនរួមមាន អាជ្ញាធរប៉ាឡេស្ទីន ក្រុមហាម៉ាស់ ជីហាតអ៊ីស្លាមប៉ាឡេស្ទីន ព្រមទាំងតំណាងគណៈបក្ស Fatah និង អង្គការរំដោះប៉ាឡេស្ទីន។ 

លោក Philip Turle អ្នកយកព័ត៌មានរបស់ FRANCE 24 ពន្យល់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សារហូតបានសម្រេចកិច្ចព្រមព្រៀងមួយចំនួនស្តីពីការដឹកនាំប៉ាឡេស្ទីននាពេលអនាគត បន្ទាប់ពីសង្រ្គាមនៅតំបន់ហ្គាហ្សាបញ្ចប់។ ប៉ុន្តែវាជាបញ្ហាប្រឈមខ្ពស់៕

ប្រភព៖ FRANCE 24, ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ 

អត្ថបទពាក់ព័ន្ធ

Back to top button