ព័ត៌មានអន្តរជាតិ

លោក ចូ ប៉ៃឌិន៖ សហរដ្ឋអាមេរិកនឹងមិនផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែលទេ ប្រសិនបើខ្លួនធ្វើការវាយប្រហារចូលទៅក្នុងទីក្រុង Rafah

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូប៉ៃឌិន និយាយថា លោកនឹងបញ្ឈប់ការដឹកជញ្ជូនសព្វាវុធសហរដ្ឋអាមេរិកទៅកាន់អ៊ីស្រាអែល ប្រសិនបើកងកម្លាំងអ៊ីស្រាអែល បើកការវាយប្រហារជើងគោកចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូង នៃតំបន់ ហ្គាហ្ស ស្ទ្រីប។

លោក ប៉ៃឌិន បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ ស៊ីអ៊ិនអ៊ិន កាលពីថ្ងៃពុធ។

នេះជាលើកទីមួយហើយ ដែលលោក ប៉ៃឌិន បាននិយាយជាសាធារណៈអំពីការបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និង ក្រុមហាម៉ាសបានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន៕ ប្រភព៖ NHK

អត្ថបទពាក់ព័ន្ធ

Back to top button