ទីភ្នាក់ងារសារព័ត៌មាន វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានធិបតីនៃសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់បរទេស បន្ទាប់ពីចូលកាន់តំណែងមុខតំណែងជាប្រធានធិបតីនៃសហព័ន្ធរុស្ស៊ី។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននេះ នឹងក្លាយជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់ លោក ពូទីន បន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីឡើងវិញ ហើយដូចដែលជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បាននិយាយមុនថា នឹងក្លាយទៅជាជំហានទៅវិញទៅមកនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានធ្វើឡើងកាលពីឆ្នាំមុន បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោក។
យោងតាមពិធីការការទូត ដំណើរទស្សនកិច្ចផ្លូវរដ្ឋគឺជាដំណើរទស្សនកិច្ចលំដាប់ខ្ពស់បំផុតក្នុងចំណោមដំណើរទស្សនកិច្ចអន្តរជាតិ។ ទីក្រុងមូស្គូ និង ទីក្រុងប៉េកាំង ត្រូវបានផ្សារភ្ជាប់គ្នាដោយទំនាក់ទំនងនៃភាពជាដៃគូដ៏ទូលំទូលាយ និង អន្តរកម្មយុទ្ធសាស្ត្រ ខណៈពេលដែល លោក ពូទីន និង លោក ស៊ី បន្ថែមលើទំនាក់ទំនងការងារធម្មតារបស់ពួកគេ ក៏ជាមិត្តភ័ក្តិផងដែរ។ សូម្បីតែក្នុងអំឡុងពេលនៃជំងឺរាតត្បាតក៏ដោយ ពួកគេបានបន្តនិយាយតាមរយៈតំណភ្ជាប់វីដេអូ ហើយប្រធានាធិបតីរុស្ស៊ីបានទៅបំពេញទស្សនកិច្ចនៅក្នុងពិធីបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង នៅក្នុង ខែកុម្ភៈ ឆ្នាំ២០២២។
ទាំងអស់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគី។ វាមិនមែនជាការចៃដន្យនោះទេ ដែលកាលពីថ្ងៃទី ២០-២២ ខែមីនា ឆ្នាំមុន ដោយគ្រាន់តែ១០ថ្ងៃ បន្ទាប់ពីការជាប់ឆ្នោតឡើងវិញ សម្រាប់អាណត្តិ៥ឆ្នាំទៀត ប្រធានាធិបតីចិនបានមកដល់ប្រទេសរុស្ស៊ីក្នុងដំណើរទស្សនកិច្ចជាផ្លូវការ។ ផ្ទុយទៅវិញ លោកប្រធានាធិបតី ពូទីន គឺជាភ្ញៀវកិត្តិយសនៅឯវេទិកាខ្សែក្រវ៉ាត់ និង ផ្លូវ ដែលធ្វើឡើងនៅទីក្រុងប៉េកាំងក្នុង ខែតុលា ឆ្នាំ២០២៣៕ ប្រភព៖ TASS