សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនលោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធ រំលោភទំនុកចិត្ត លុយជាង ៣លានដុល្លារ កសាងសំណុំរឿងបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ ឃាត់ខ្លួនលោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធ រំលោភទំនុកចិត្ត លុយជាង ៣លានដុល្លារ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ប្រភពច្បាស់ការណ៍ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនលោកផ្កាយ៣ ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលសំបូររឿងអាស្រូវ ពាក់ព័ន្ធបណ្ដឹងរបស់ជនរងគ្រោះម្នាក់ដែលបានប្ដឹងចោទប្រកាន់ពីបទ រំលោភទំនុកចិត្ត ប្រេីប្រាស់ឯកសារក្លែងក្លាយ និងក្លែងបន្លំឯកសារសាធារណៈ លក់ដីខ្យល់មានទំហំទឹកប្រាក់ជាង៣លានដុល្លារអាមេរិក ។

ព្រឹកនេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។ អាណត្តិនេះហេីយកុំចេះតែហ៊ានធ្វេីអ្វីផ្ដេសផ្ដាស់ បេីប្រព្រឹត្តខុសច្បាប់ ទោះបីមានតួនាទី បុណ្យស័ក្តិយ៉ាងណា ក៏មិនអាចជួយបានដែរ ៕

អត្ថបទពាក់ព័ន្ធ

Back to top button