លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានឧត្តមទីប្រឹក្សាព្រះ មហា ក្សត្រ បានបង្ហោះនូវអត្ថបទសង្ខេបមួយទាក់ទងនឹងឈ្មោះ លី សាម៉េត (ហៅគ្រូមា) ដែលបានយកឈ្មោះសម្ដេចទៅ បោកប្រាស់ គេរាប់ម៉ឺន រាប់សែននិងដល់លានដុល្លារ។សម្តេចតេជោក៏បានស្នើឱ្យ ចាត់វិធានការផ្លូវច្បាប់ចំពោះ លោក លី សាម៉េត និងឱ្យមេធាវីរបស់ សម្ដេច ត្រៀមជួយលើផ្លូវច្បាប់ដល់ជនរងគ្រោះដោយអំពើបោក ប្រាស់នេះ។
សម្ដេចតេជា ហ៊ុន សែន បានសរសេរថា “ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំ សម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត (ហៅគ្រូមា) “។
សម្ដេចតេជោ បន្តថា លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរ ហូត ថាយកលុយដែលបោក ប្រាស់បានយកមក ជូនខ្ញុំទៀតផង ដោយ ប្រាប់ គេ ថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។
ឆ្នាំ២០២២លី សាម៉េត បោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថា យកមកឱ្យខ្ញុំ ។តែពេលសុខ ឡេងផ្តាំឱ្យសួរខ្ញុំតាមកូន ចិញ្ចឹម ខ្ញុំទ្រី សុខាទើបខ្ញុំដឹង ក៏ទាមទារពីលី សាម៉េត ប្រគល់ឱ្យសុខ ឡេងវិញ ទាំងអស់ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយ និង ប្រគល់ ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។
សម្ដេចតេជោបានបន្ថែមថា “មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េត ឱ្យសងលុយទៅ មួង ឃីមចំនួន២៣ ម៉ឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសំឡេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលក្រុង អរីយក្សត្រថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០ម៉ឺនដុល្លារ ដើម្បី រត់ការបានតំណែងជាអភិបាល ក្រុងអរីយ ក្សត្រ”។
ពាក់ព័ន្ធនឹងរឿងថ្មីនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជា,នាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេល នេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេល អវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំងនិង ដំឡើង ស័ក្តមន្ត្រីរាប់ម៉ឺននាក់ទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធខ្ញុំមិនដែលទទួលយក អន្តរាគមន៍ពីអ្នកណានោះ ឡើយមិនថាតាមការស្នើសុំឬតាម សំណូក ណាមួយនោះឡើយ។ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបាន ការតែងតាំងហើយទទួលបានការជួយពីខ្ញុំថែមទៀតដើម្បីឱ្យពួក គាត់ មាន មធ្យោបាយធ្វើការ”។
ករណីលី សាម៉េតអាចនៅមានមនុស្សច្រើនទៀតដែលចាញ់ បោកគាត់ ក្រោ មរូបភាពយកឈ្មោះខ្ញុំទៅប្រើ។នេះបើតាមសំណេរ សម្ដេចតេជោបញ្ជាក់។
សម្ដេចតេជោបានចង្អុលទៅរកផ្លូវច្បាប់ថា “ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែងខ្ញុំសូមស្នើ”៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការដើម្បីចេញដីការការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នក ចាញ់ បោកលី សាម៉េត។ ២.អ្នកចាញ់បោកលី សាម៉េតទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណង ទៅកាន់មេធាវីសម្តេចតេជោ។ ៣.ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែល អាចសម្រប សម្រួល បាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។ ៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលលី សាម៉េតកុំឱ្យរត់ចេញផុតពី សំណាញ់ ច្បាប់៕