(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើដំណើរចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ធ្វើដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញហើយ បន្ទាប់ពីបានស្នាក់នៅបំពេញបេសកកម្មការងារអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅទីក្រុងអ៊ីនឆន់ និងអញ្ជើញចូលរួមទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខេត្តឃ្យុងសាងបុកដូ នៃសសធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។
នៅអាកាសយានដ្ឋានអន្តរជាតិថេហ្គូ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា និងប្រតិភូរួមមាន លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ខេត្តឃ្យុងសាងប៊ុកដូ និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងអញ្ជើញនិវត្តន័ទៅដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១១៖៣០នាទី៕