យោងតាម សេចក្តីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ នៅថ្ងៃទី១៥ ធ្នូ ២០២៣នេះ បានអោយដឹងថា សារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ។
នៅក្នុងសេចក្ដីជូនព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការមកដល់នៅឡើយទេ។
យើងពិតជារីករាយ និង អរគុណ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំធ្វើការកិច្ចនេះ អស់រយៈពេលជាច្រើនឆ្នាំ រហូតទទួលបានជោគជ័យ។