ព័ត៌មានអន្តរជាតិ

អង្គការសង្គម​អឌ្ឍចន្ទ​ក្រហម​ប៉ាឡេស្ទីន​ ព្រមាន​ពី​គ្រោះទុរ្ភិក្ស​កំពុង​កើត​មានឡើង​នៅ​តំបន់​ ហ្គាហ្សា ​ស្ទ្រីប

អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាកាន់តែយ៉ាប់យ៉ឺនដោយសារតែការបិទច្រកព្រំដែននានា។

យោងតាមអង្គការនេះ បានឱ្យដឹងថា ការបិទច្រកព្រំដែននេះ កំពុងបន្ត ជាពិសេសចក្រផ្លូវឆ្លងកាត់ទីក្រុង Rafah ដ៏សំខាន់ ដែលជាការផ្គត់ផ្គង់សរសៃឈាមដ៏សំខាន់សម្រាប់​តំបន់​ ហ្គាហ្សា ​ស្ទ្រីប ទាំងមូល រារាំងដល់ការផ្តល់ជំនួយមនុស្សធម៌ រួមទាំងអាហារ ឱសថ ក៏ដូចជាប្រេងឥន្ធនៈ និង បង្កគ្រោះមហន្តរាយមនុស្សធម៌ និង សុខភាព។ សេចក្តី​ថ្លែងការណ៍​នេះបាន​បន្ថែម​ថា​ នេះ​មាន​ន័យ​ថា​ គ្រោះទុរ្ភិក្ស​ជិត​មក​ដល់​ជាមួយ​នឹង​ការ​បាត់បង់​ស្តុក​ស្បៀង​អាហារ​។ អង្គការនេះបានបន្ថែមថា លើសពីនេះទៅទៀត ការបន្តទប់ស្កាត់ការហូរចូលប្រេងឥន្ធនៈ គម្រាមមកំហែង និង ធ្វើឱ្យដួលរលំទាំងស្រុងនៃប្រព័ន្ធថែទាំសុខភាព និង ការបិទមន្ទីរពេទ្យដែលនៅសេសសល់ ប្រសិនបើប្រេងឥន្ធនៈមិនត្រូវបានផ្តល់ដល់ម៉ាស៊ីនភ្លើង ឡានសង្គ្រោះ ស្ថានីយ៍បូមទឹក និង បណ្តាញលូនោះទេ។

អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ជាបន្ទាន់ និង ដាក់សម្ពាធដល់អាជ្ញាធរអ៊ីស្រាអែល ឱ្យបើកច្រកព្រំដែន និង អនុញ្ញាតឱ្យមានលំហូរជំនួយមនុស្សធម៌ឡើងវិញ ដោយគ្មានលក្ខខណ្ឌ ប្រកបដោយនិរន្តរភាព និង គ្មានលក្ខខណ្ឌទៅកាន់តំបន់ប៉ាឡេស្ទីន។

ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើងម្តងទៀតកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមកពីក្រុមហាម៉ាសប៉ាឡេស្ទីនរ៉ាឌីកាល់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ចេញពីតំបន់ ហ្គាហ្សា សាស្ទ្រីប ដោយបានសម្លាប់អ្នកស្រុកនៃសហគមន៍ព្រំដែន និង ចាប់មនុស្សធ្វើជាចំណាប់ខ្មាំងជាច្រើន។ ជាការឆ្លើយតប អ៊ីស្រាអែលបានប្រកាសពីការបិទតំបន់ហ្គាហ្សាទាំងស្រុង ដោយបានចាប់ផ្តើមធ្វើការវាយប្រហារលើគោលដៅនានានៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ក៏ដូចជាលើតំបន់មួយចំនួនក្នុងប្រទេសលីបង់ និង ស៊ីរី ផងដែរ ហើយបានបើកប្រតិបត្តិការជើងគោកនៅក្នុងតំបន់នោះ។ ការ​ប៉ះ​ទង្គិច​គ្នា​ក៏​កំពុង​កើត​ឡើង​នៅ​តំបន់​ West Bank ផងដែរ។  ប្រភព៖ TASS

អត្ថបទពាក់ព័ន្ធ

Back to top button