ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា នេះហើយ។
នៅល្ងាចថ្ងៃដំបូងនេះដែរ ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការ។
ក្នុងថ្ងៃដំបូងនេះដែរ កីឡាករកីឡាការិនីកម្ពុជា៩រូប ក្នុងចំណោម១៦នាក់ នឹងចេញយុទ្ធនាការជម្រុះថ្ងៃដំបូងនេះ។
អ្នកទាំង៩រូបនោះមានដូចជា អេ វីរៈខាំឈីតភូថង (ម៉ឺន មេឃា), អ៊ុំ ថារ័ត្ន, ហាត ភី, ធាន អាត (ចាន់ សំអាត), ចាន់ រតនា, នៅ ស្រីពៅ, ផេង សុបញ្ញា (គោរមៈ ចន្ទរាជ), ហ៊ុន ចន្ទរាជ និង ឡុង ឡា។ ការប្រកួតនឹងចាប់ផ្ដើមពីម៉ោង១០ព្រឹកតទៅនៅវិមានពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចំនួន៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ដោយមាន១៨ប្រទេសចូលរួម៕