ព័ត៌មានជាតិ

រថយន្ត KIA និងរថយន្ត NISSAN បុកគ្នា រងការខូចខាតទាំងសងខាង

(ព័ត៌មានបឋម)៖ នៅយប់ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តម៉ាក KIA ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា YONG.8.8 ដោយជនមិនស្គាល់អត្តសញ្ញាណច្បាស់ និង រថយន្តម៉ាក NISSAN ពណ៌សម្បកឱឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2F-3387 ដោយជនមិនស្គាល់អត្តសញ្ញាណ បណ្តាលឱ្យរថយន្តម៉ាក KIA រងការខូចខាតនៅចំកន្លែងបិទបើកទ្វារខាងក្រោយចំហៀងខាងឆ្វេង និង រថយន្តម៉ាក NISSAN រងការខូចខាតនៅផ្នែកខាងមុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ទល់មុខសាលា CIA FIRST International School ស្ថិតក្នុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់យ៉ាងខ្លាំពីសំណាក់ប្រជាពរដ្ឋ។ ចំពោះព័ត៌មានលម្អិតទាក់ទងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button