ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុប ប្រមាណ ២ ៥០០នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២ ៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលពិធីជួបសំណេះសំណាលនេះប្រព្រឹត្តិទៅនាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ (ម៉ោងនៅប្រទេសបារាំង ត្រូវនឹងយប់ថ្ងៃទី១៤ ម៉ោងនៅកម្ពុជា)។

ការជួបជុំថ្ងៃនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តែងបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស ហើយក្នុងនោះតំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់។ គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។ ព្រមជាមួយគ្នានេះ ក៏បានធ្វើការបញ្ជាក់ផងដែរ អំពីបេសកកម្មនៃការធ្វើទស្សនកិច្ចផ្លូវការដែលនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើជាមួយប្រទេសបារាំង និងដៃគូដែលពាក់ព័ន្ធសំដៅស្វែងរកការវិនិយោគក្នុងការផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។

សូមអរគុណដល់បងប្អូនសហគមន៍ខ្មែរយើង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទាំងកម្លាំងកាយចិត្ត ថវិកាក្នុងការធ្វើដំណើរមកជួបជុំគ្នានៅពេលនេះ ដែលជាការផ្តល់នូវភាពស្និទស្នាល និងកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំ និងបំពេញបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button